Saturday, August 30, 2008
គ្រឹះសេដ្ឋកិច្ចខែ្មរនាយសម័យអង្គរ
ហេតុអ្វីបានជាបុព្វបុរសយើងជ្រើរើសយកអង្គរធ្វើជារាជធានី?តើនេះជាចៃដន្យឬជាការជ្រើសរើសមួយមានមួលហេតុជាក់លាក់? តាមការវិភាគពិចារណារកហេតុផលយើងបានដឹងថាតំបន់អង្គរ
1-ស្ថិតនៅចំកណ្តាលរាជាណាចក្រ
2-ជាទីប្រជុំផ្លូវជំនួញទាំងផ្លូវគោកទាំងផ្លូវទឹក
3-សម្បូណិដោយធនធានធម្មជាតិដូចជាត្រីនៅបឹងទនេ្លសាបម្រីគីម្រីតាឈើល្អៗគ្រប់ប្រភេទថ្មភក់សម្រាប់សង់ប្រាសាទនៅ
ភ្មំគូលែនដែកនិងដីឥដ្ឋនៅភ្នំដែកនិងភ្នំដងរែក។ល។
4-មានទីវាលទំនាបសំរាប់ធ្វើកសិកម្ម។
អំណោយផលខាងធម្មជាតិគួបផ្សំជាមួយគំនិតច្នៃប្រឌិតមធ្យោ
បាយនិងបច្ចេកទេសរបស់មនុស្សដែលមានឋាមពលខ្លាំងក្លាស្វាហាប់ក្នុងជំនាន់
នោះដែលចេះតស៊ូស្វិតស្វាញចំពោះការងារបាននាំឪ្យេសេដ្ឋកិច្ចរីកចំរើនលូតលាស់
ជាអតិបរមា។អ្នកប្រាជជាច្រើនបានខិតខំធ្វើការសិក្សាស្រាវជ្រាវត្រិះរិះពិចារណា
អំពីឥទ្ធិពលនៃមជ្ឈដ្ឋានរូបវន្ត(milieuphysique)ទៅលើការកកើតឡើងនៃអរិយធមិ
សម័យអង្គរមានលោកពែ្យរគូរូ(PierreGourou)ជាដើម។លោកបានគូសបញ្ឆាក់ថា
កត្តាភូមិសាស្រ្តប្រាកដជាមានសារសំខាន់បំផុតក្នុងការញុំងអរិយធមិមួយឪ្យកើតឡើង
និងឪ្យរីកដុះដាលចំរើនរុងរឿង។ទន្ទឹមនិងបញ្ហានេះគេក័័សង្កេតឃើញផងដែរថាស្ថានភាព
ទឹកដីល្អប្រសើរអំណោយផលពីធម្មជាតិអាចធ្វើឪ្យមនុស្សទៅជាខ្ជិលច្រអូសខ្វះគំនិតច្នៃប្រឌិតមិន
ចេះប្រឹងប្រែងប្រយុទ្ឌជាមួយធម្មជាតិដោយអាងថាគេអាចរស់នៅបានស្រួលដោយមិនបានខ្វល់ខ្វាយ
ស្ទុះស្ទាចង់មានចង់បានអ្វីទៀតទេ។តើមានកត្តាអ្វីខ្លះជាធាតុផ្សំដើម្បីជំរុញឪ្យខែ្មរសម័យអង្គរឈានឆ្ពោះ
ទៅកាន់វឌ្ឍភាពនៅលើគ្រប់វិស័យយ៉ាងនេះ?
វប្បធម៌និងអរីយធម៌ខ្មែរក្រោយសម័យអង្គរ
ចាប់តាំងពីការបោះបង់ចោលក្រុងអង្គរជារាជធានីបូរាណខ្មែរមកនោះ ខ្មែរយើងហាក់មានជំនឿថា
ក្រោយ សម័យអង្គរ យើងមិនមានអ្វីជាសំខាន់ទៀតទេ ក្នុងសិល្បៈខ្មែរ។ តែការពិតមិនដូច្នោះឡើយ។ ផ្នែកសិល្បៈ អក្សរសាស្រ្ត ជំនឿសាសនាជំនាន់នោះមានឥទ្ធិពលខ្លាំងមកលើជីវភាពរបស់យើងរាល់ថ្ងៃ។
ចាប់តាំងពីការបោះបង់ចោលក្រុងអង្គរជារាជធានីបូរាណខ្មែរមកនោះ ខ្មែរយើងហាក់មាន
ជំនឿថា ក្រោយសម័យអង្គរ យើងមិនមានអ្វីជាសំខាន់ទៀតទេ ក្នុងសិល្បៈខ្មែរ។ តែការ
ពិតមិនដូច្នោះឡើយ។ ផ្នែកសិល្បៈអក្សរសាស្រ្តជំនឿសាសនាមានឥទ្ធិពលខ្លាំងមកលើជីវភាពរបស់យើងរាល់ថ្ងៃនេះ។
អស់លោកអ្នកនាង ក្នុងនាទីកម្រងសង្គមនៃវិទ្យុអូស្ដ្រាលីថ្ងៃនេះ ខ្ញុំអ៊ុជមន្ថាសូមលើកយកការពន្យល់
មួយរបស់លោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលាន នៃមហាវិទ្យាល័យបូរាណវិទ្យា
នៅរាជធានីភ្នំពេញ អំពីសារសំខាន់នៃវប្បធម៌ខ្មែរយើង នៅក្រោយសម័យអង្គរ ឬហៅថា
សម័យកណ្ដាល តមកដល់បច្ចុប្បន្ននេះ។
គំនិតដែលយើងគួរពិចារណាគឺ បើយើងនៅមានបណ្ដាជនខ្មែររស់នៅរហូតមកទល់នឹងពេល
នេះគឺថា ក្នុងរយៈពេលតាំងពីប្រហែលសតវត្សទី១៥មកនោះ មានយ៉ាងតិចក៏៥០០ឆ្នាំមក
ហើយដែរ។ ដូច្នេះ ក្នុងពេលនេះបណ្ដាជនខ្មែរនៅតែរក្សាបែបទំនៀមទម្លាប់ វប្បធម៌ អរីយធម៌
របស់ខ្លួនជានិច្ច។
លោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលាន នៃមហាវិទ្យាល័យបូរាណវិទ្យានៅប្រទេសកម្ពុជា
បានមានប្រសាសន៍ពន្យល់ថា ខ្មែរយើងមាននិន្នាការគិតថាវប្បធម៌និងអរីយធម៌ខ្មែរហាក់
បាត់បង់អស់នៅក្រោយសម័យអង្គរ។ លោកថាតាមព្រត្តិការណ៍ពិត មិនដូច្នោះទេ។ វប្បធម៌
និងអរីយធម៌ខ្មែរនៅតែមានសារសំខាន់ដដែល ក្នុងជំនាន់ក្រោយសម័យអង្គរ ទោះជាមានការ
ប្ដូរសាសនាទៅកាន់ព្រះពុទ្ធសាសនានោះក៏ដោយ។លោកពន្យល់អំពីបញ្ហានេះតទៅទៀត។
សំឡេងលោកបណ្ឌិតអាំងជូលាន
មួយវិញទៀត លោកបដិសេធថា អង្គរមិនមែនត្រូវគេបោះបង់ចោល ហើយគ្មានមនុស្សរស់
នៅសោះនោះឡើយ។
សំឡេងលោកបណ្ឌិតអាំងជូលាន
អស់លោកអ្នកនាងកំពុងស្ដាប់នាទីកម្រងសង្គមនៃវិទ្យុអូស្ដ្រាលី។
លោកសាស្រ្តាចារ្យបណ្ឌិតអាំងជូលានបានអធិប្បាយដែរអំពីសិលាចារឹកដែលមាននៅលើ
ប្រាសាទអង្គរ ដែលជាឯកសារបានចារឡើង សម្រាប់យើងអាចយល់បានអំពីជំនាន់ក្រោយ
សម័យអង្គរ ដែលហៅថាសម័យកណ្ដាលនោះ។
សំឡេងលោកបណ្ឌិតអាំងជូលាន
សម័យកណ្ដាលនោះក៏បានទុកបន្សល់មកដល់បច្ចុប្បន្ននេះ នូវស្នាដៃសំខាន់ៗក្នុងអក្សរ
សាស្រ្តខ្មែរផងដែរ។ ចំណែកឯការប្រើភាសាក៏មានការផ្លាស់ប្ដូរពីការប្រើសំស្រ្កឹតដែរ ដូច
លោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលាន មានប្រសាសន៍តទៅទៀតនេះ។
សំឡេងលោកបណ្ឌិតអាំងជូលាន
អំបាញ់មិញគឺប្រសាសន៍លោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលាន នៃមហាវិទ្យាល័យបូរាណ
វិទ្យានៅប្រទេសកម្ពុជា។
សម័យដើម និង សម័យអង្គរ
មនុស្សដែលមានរូបរាងស្រដៀង ហើយដែលប្រហែលជានិយាយភាសាដូច ជនជាតិខ្មែរសព្វថ្ងៃ បានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលប៉ុន្មានពាន់ឆ្នាំ មកហើយ មុនពេលដែលពួកគេ ចាប់ធ្វើកំនត់ត្រាដែលខ្លះមាននៅសេសសល់ដល់ សព្វថ្ងៃនេះនាសតវត្សទី៦។ មុននឹងឈានដល់ដើមសម័យនេះ ខ្មែរបានចាប់ផ្តើម បង្កើតនូវឧបករណ៍ប្រើប្រាស់ អាវុធ និង គ្រឿងតុបតែងនានាជាបន្តបន្ទាប់អំពីថ្ម សំរិទ្ធ និង លង្ហិនរួចមកហើយ។ បីបួនសតវត្សក្រោយមក ពួកគេបានស្វែងរក និង ចាប់យកនូវតួអក្សរ, រូបភាព និង ពាក្យពេជន៍ដ៏វិសិដ្ឋ (ភាសាសំស្រ្កឹត) ជាច្រើនពីឥណ្ឌា។ ពួកគេ ក៏បានផ្លាស់ប្តូរពីការប្រមាញ់ និង ប្រមូលផ្តុំបែបពនេចរ មកជាការផលិតស្រូវដ៏ស្ថិតស្ថេរសំរាបភូមិឃុំរបស់គេ។ ពួកគេ ក៏បានបង្កើតជាតំបន់ក្រុងនានានៅភាគខាងត្បូងប្រទេសកម្ពុជាបច្ចុប្បន្ន និង នៅក្នុងទឹកដីដែលយើង សព្វថ្ងៃហៅថាវៀតណាម ហើយបានបង្កើតបានជាបណ្តាញធារាសាស្រ្ត និង ព្រែកជីកដ៏ទូលំទូលាយ។
យើងបានដឹងអំពីវិធីដែលអាណាចក្រដំបូងៗទាំងអស់នេះបានកកើតឡើងតាមរយៈ សិលាចារិក និង កំនត់ហេតុដ៏រប៉ាត់រប៉ាយជាភាសាចិនយ៉ាងច្រើន។ លោក Michael Vickery បានសរសេរថា នគរដំបូងទាំងអស់នេះ “ត្រូវបានផ្សំឡើងដោយតំបន់ សាមន្តរាជតូចៗជាច្រើន ដែលត្រូវបានបែងចែកចេញជាពីរវណ្ណៈ (អ្នកដឹកនាំ និង ប្រជារាស្រ្ត ធម្មតា) និង បីកំរិតធំៗ៖ ប្រធាន ឬ ព្រះរាជា, មន្រ្តី ឬ អ្នកមានមុខមាត់ និង ប្រជារាស្ត្រសាមញ្ញ”។ អ្នកដែលមានអំណាច បានផ្តល់ជូននូវការការគាំពាជា ប្រចាំ ក្នុងខណៈពេលដែល គំរោងការងារធារាសាស្រ្តនានា បានជួយធានាឲ្យមានការប្រមូលផលយ៉ាងទៀងទាត់។ ប៉ុន្តែ សិលាចារិកនានា ហាក់ដូចជាមិនបាន រៀបរាប់អំពី គោលគំនិតទាក់ទងនឹងការដែលសមធម៌បានជ្រាបចូលក្នុង ការសំរេចចិត្តនយោបាយនានានៅឡើយ។
នៅក្នុងសម័យអង្គរ ការរៀបចំឋានានុក្រមទាំងនេះ (និង បញ្ហាដ៏ក្តៅគគុកទាក់ទងនឹង “វណ្ណៈ”, “ទាសករ” និង “ការបង្កើតរដ្ឋ”) មានសភាពកាន់តែស្មុគស្មាញឡើង ដោយសាររដ្ឋកាន់តែបង្កលក្ខណៈរំខាន ហើយព្រះរាជារឹតតែមានអំណាចឡើង។ ចាប់ពីពេលនោះមក ក៏ចាប់ផ្តើមមាននូវការកាត់ផ្តាច់ឥតឈប់ឈរ រវាងភូមិឃុំ និង គ្រួសារ និងរវាងចំណាប់អារម្មណ៍ផ្នែកសម្ភារៈរបស់ពួកគេ និង អ្វីដែលជាការទាមទារ របស់អ្នកមានអំណាច។ នៅពេលដែលរដ្ឋរឹតតែខ្លាំង មន្រ្តីនៅក្នុងភូមិឃុំនិងតំបន់ ច្រើនតែទន់ខ្សោយ ហើយនៅពេលដែលរដ្ឋចុះទន់ខ្សោយ រដ្ឋអំណាចភូមិឃុំ និងក្នុងតំបន់បែរជាមានអំណាចច្រើនបង្គួរ (បើមិនបាន ច្រើនស្មើនឹងរដ្ឋ)។ ខ្ញុំ សង្ស័យថា ព្រះរាជានានានៃសម័យនោះ គឺអាចប៉ះពាល់បាន ហើយក៏មិនល្អឥតខ្ចោះ ដូចត្រូវបានរៀបរាប់ក្នុងសិលាចារិកនោះឡើយ ហើយបញ្ហាអំពើហឹង្សា និង ភាពវឹកវរនៅក្នុងនគរ មានលេចឡើង ច្រើនជាងអ្វីដែលត្រូវបានសារភាព និង រ៉ាយរ៉ាប់នៅក្នុងសិលាចារិកទៅទៀត។ ប៉ុន្តែ វាមានលក្ខណៈគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការទស្សន៍ទាយបែបនេះ ដោយហេតុថាកំនត់ត្រាទាំងអស់នោះ ច្រើនតែមិនសូវពេញលេញចប់ចុងចប់ដើម និងដោយសារប្រជាពលរដ្ឋសាមញ្ញ ដែលជាធម្មតាសមតែចាប់អារម្មណ៏ខ្លាំងចំពោះបញ្ហាសមធម៌ បែរជាចូលរួមស្ទើរតែ ទាំងអស់ក្នុងនាមជាអ្នកបំរើដ៏ស្មោះស្ម័គ្រជូនដល់ព្រះរាជា និង មូលដ្ឋានសាសនានានា។
ដូចជាពេលនេះដែរ សហគមន៍ និង ក្រុមគ្រួសារតូចៗនានានៅកម្ពុជា តែងតែខិតខំដើម្បីទទួលបាននូវសេចក្តីសុខ និង ភាពស្រុះស្រួល គឺធ្វើយ៉ាងណាឲ្យជីវភាពរបស់គេ (ដែលរួមមានការរស់នៅ, ការចិញ្ចឹមកូនចៅ, ការដាំដុះ និង ការប្រារព្ធបុណ្យទានជូនដល់ព្រលឹងបុព្វបុរសឬអ្នកតា) អាចបន្តទៅបាន។ អ្នកភូមិទាំងនោះ បានពឹងផ្អែកយ៉ាងខ្លាំងទៅលើចៅហ្វាយនាយ ដែលអាចការពារពួកគេពីការទាមទាររបស់រដ្ឋ។ ការរៀបចំទាំងនេះ សុទ្ធតែបានជួយជំរុញឲ្យមាននូវសមធម៌មួយបែបក្នុងកំរិតតូចមួយនៅក្នុងចំណោមអ្នកចូលរួមទាំងអស់។ ចំណែកឯរដ្ឋខ្លួនឯងវិញ បានធ្វើការយ៉ាងសកម្មតាមរយៈបណ្តាញអ្នកចូលរួម និង តាមរយៈអាទិភាពសំខាន់ៗមួយចំនួន ដែលជួនកាលត្រូវបាន បន្ធួរបន្ថយដោយសារការសម្តែងចេញនូវភាពស្មោះស្ម័គ្រនិង ក្តីបារម្ភ។
បើយោងតាមគំនិតបែបសតវត្សទី២១វិញ យើងអាចសន្និដ្ឋានបានថា ភាពវឹកវរ និងការមិនសប្បាយចិត្តជាច្រើន បានកើតមានឡើងដោយសារវិសមធម៌ នៃអំណាចនាសម័យអង្គរ។
តែទោះជាយ៉ាងណា សេចក្តីសនិដ្ឋាននេះ អាចជាការយល់ច្រឡំ។ នៅពេលរុងរឿងបំផុត អង្គរគឺជាក្រុងដែលធំជាងគេលើលោក តែមានដង់ស៊ីតេ ប្រជាជនទាប។ ទីក្រុងដែលមានផ្ទៃដីជាង ១.០០០គីឡូម៉ែតការ៉េនេះ មានប្រជាពលរដ្ឋចំនួនប្រមាណ៧០០.០០០នាក់។ កត្តាជាច្រើនបន្ថែមពី លើការប្រើអំណាច ឃោរឃៅ បំភិតបំភ័យ និង ការជិះជាន់កេងប្រវ័ញ្ច បានបង្រ្កាបមនុស្សជាច្រើនឲ្យស្ថិតនៅក្រោមបញ្ជា។ អ្នកការទូតចិននាម ជី តាក្វាន់ បានរៀបរាប់នាឆ្នាំ១២៩៦ ថា អង្គរ ជាក្រុងដ៏ធំហើយរុងរឿងមួយ។ ខ្ញុំសង្ស័យថា កត្តាដែលជំរុញឲ្យមនុស្សសុខចិត្តនៅក្រោមបញ្ជាបានយូរយ៉ាងនេះ រួមមានកត្តា មានទឹកគ្រប់គ្រាន់ កត្តារកអាហារបានងាយស្រួល កត្តាទទួលបានការការពារពី សំណាក់យោធា និង កត្តាដែលបុគ្គលខ្លួនឯងមាន អារម្មណ៍ថាខ្លួនគេជាចំណែកមួយ នៃទឹកដី ដែលត្រូវបានប្រោះព្រំឲ្យពរដោយទេវៈ និង ព្រះរាជាមួយនេះ។ មនុស្សម្នាសាមញ្ញទាំងអស់នៅក្នុងក្រុងអង្គរ ស្ទើរតែគ្រប់ពេលតែងរួចផុតពី ទុក្ខវេទនានៃការបំបិទសិទ្ធ ប៉ុន្តែយើងនៅតែមិនអាចនិយាយបានថា ពួកគេសុទ្ធតែបានរើសយកជីវភាពបែបនេះនោះដែរ។ ពួកគេ សុទ្ធតែគ្មាន បទពិសោធន៍ ឬក៏ទស្សនទាន អំពីពិភពមួយផ្សេងទៀត ដែលមានស្ថានភាពសង្គម គួរឲ្យទាក់ទាញ ហើយស្មើភាពជាងនេះ។
ប្រាសាទអង្គរវត្ត
នៅលើផែនដីមានកន្លែងមិនច្រើនទេដែលអាចប្រកួតប្រជែងនឹងភាពត្រចះត្រចង់នៃប្រាសាទអង្គរវត្ត។ អង្គរវត្តគឺជាសំនង់ខាងសាសនាធំជាងគេនៅលើពិភពលោក។ ពិតហើយនេះជាអច្ឆរិយវត្ថុមួយនៃ ពិភពលោក។ ប្រាសាទនេះត្រូវបានគេជឿថាប្រើជាប្រាសាទ និងជាផ្នូរសំរាប់ព្រះបាទសូរ្យវរ្ម័នទី២ នៅចំកណ្តាលចក្រភពខ្មែរនៅពាក់កណ្តាលទីមួយនៃសតវត្សទី១២។ អង្គរវត្តត្រូវបានថែរក្សាល្អបំផុតនៅក្នុងចំនោមប្រាសាទនៅសម័យអង្គរ។ ប្រាសាទផ្សេងៗទៀតនិងទីក្រុងដែលមានកំពែងព័ទ្ធជុំវិញអង្គរធំ មានន័យថាស្ថាបត្យកម្មខ្មែរទាក់ទងនឹងគំនិតនៃប្រាសាទភ្នំ។ ពេលកសាងប្រាសាទអង្គរវត្តនៅដើមសតវត្សទី ១២ រឿងនេះត្រូវបានគេគិតយ៉ាងល្អិតល្អន់ តួប៉មកណ្តាលត្រូវបានហ៊ុំព័ទ្ធដោយកំពូល ៤។ កំពូលកណ្តាលតំនាងអោយភ្នំព្រះសុមេរុក្នុងរឿងទេវកថា ជាភ្នំពិសិទ្ធនៅចំកណ្តាលចក្រវាឡ ដែលជាលំនៅដ្ឋាននៃព្រះនរាយណ៍ (វិស្ណុ) ក្នុងសាសនាហិណ្ឌូ។ កំពូលទាំង៥ជានិមិត្តរូបនៃកំពូលទាំង៥របស់ភ្នំសុមេរុ។ វាពិបាកនឹងអធិប្បាយតាមពាក្យសំដីចំពោះភាពសំបើមនៃអង្គរវត្ត ប៉ុន្តែវាអាចពន្យល់ជាផ្នែកដោយការមើលទៅលើទំហំរួម។ ប្រាសាទត្រូវព័ទ្ធដោយទក្សិណទឹក ដែលដូចគ្នាទៅនឹងប៉មនៃទីក្រុងឡុង ដែលបានកសាងឡើងក្នុងពេលប្រហាក់ប្រហែលគ្នា មើលទៅមិនខុសគ្នាច្រើនទេទៅនឹងប្រលាយចំការ។ ទក្សិណទឹកមានទទឹង ១៩០ម និង បង្កើតបានជារាងចតុកោណកែង ១,៥គ.មx១,៣គ.ម។ គិតមើលទៅថាវាពិបាកចំពោះកំលាំងវាយប្រហារផ្សេងៗដែលមានការការពារដ៏មាំមួន។ ប៉ុន្តែទក្សិណគ្រាន់តែជានិមិត្តរូបនៃមហាសមុទ្រព័ទ្ធជុំវិញពិភពលោកនៃ ប្រាសាទក្នុងសាសនាហិណ្ឌូជាជាងប្រើជាកំពែងការពារ។ របងព័ទ្ធជុំវិញនៅមាត់ទក្សិណខាងក្នុងចតុកោណដែងមានទំហំ ១០២៥មx៨០០ម មានក្លោងទ្វារមួយនៅផ្នែកជ្រុងនិមួយៗ។ ប៉ុន្តែវាខុសប្រក្រតីចំពោះឥទ្ធិពលសំខាន់នៃសាសនាហិណ្ឌូនៃ ប្រាសាទសម័យអង្គរ។ ច្រកចូលសំខាន់បែរមុខទៅទិសខាងលិច។ ក្លោងទ្វារចូលនេះគឺតុបតែងដោយរោងទងគឺទទឹង២៣៥មដែលមានទ្វារ៣។ ទោះបីយ៉ាងណាក៏ដោយ រតនសម្បត្តិដ៏ឆ្នើមបំផុតរបស់ប្រាសាទគឺមានក្បាច់ចំលាក់រាប២គម នៅជុំវិញជញ្ជាំងរោងថែវខាងក្រៅដែលមានចំលាក់ទេវតានិងអប្សរារាប់ រយ។ ចំលាក់សាំញ៉ាំនៅតាមរោងថែវប្រាប់នូវរឿងផ្សេងៗដូចជា ព្រះនរាយណ៍ ជ័យជំនះរបស់
ព្រះបាទសូរ្យវរ្ម័នទី២នៅលើសមរភូមិ។ បរិវេណគ្របដណ្តប់ដោយផ្ទៃដី៨១ហិចតា។
ប្រាសាទបាយ័ន
ប្រាសាទភ្នំមួយនេះមានទីតាំងនៅកណ្តាលទីក្រុងអង្គរធំ ហើយត្រូវបានសាងសង់ឡើងដោយ ព្រះបាទជ័យវរ្ម័នទី៧ដែលសាងសង់ប្រកបទៅដោយក្បាច់រំលេចឡើងជារាងសាជីជ្រុង មានផ្លូវចូលពីខាងកើត និងមានចំនួន៣ជាន់ទៀតផង។ ចេតិយធំដែលស្ថិតនៅចំកណ្តាលនៃតួប្រាសាទទាំងមូលត្រូវបានឡោមព័ទ្ធដោយកំពូលប្រាសាទតូចៗចំនួន ៥៤ប្រាសាទ ដែលមានមុខធំៗតំនាងអោយមុខរបស់ លោកេស្វរៈ តែរូបចំលាក់ទាំងអស់នោះមានលក្ខណៈពិសេសដូចទៅនឹងមុខរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែរ។ រូបចំលាក់ទាំងអស់បែរមុខទៅគ្រប់ទិសធំៗទាំងបួន ទោះបីជាអ្នកស្ថិតនៅកន្លែងណានៃតួប្រាសាទក៏ដោយ ក៏អ្នកស្ថិតនៅក្រោមក្រសែភ្នែក និងទឹកមុខញញឹមប៉ប្រឹមមិនចេះរីងស្ងួតរបស់អ្នកទាំងនោះដែរ។ ព្រះបាទជ័យវរ្ម័នទី៧គឺផ្ទុយពីបុព្វការីជនរបស់ព្រះអង្គ ដែលគោរពអាទិទេពនៃសាសនាហិណ្ឌូ គឺព្រះសេវៈ និងព្រះវិស្ណុ។ ព្រះអង្គបានជ្រើសយកពុទ្ធសាសនាមហាយានធ្វើជាសាសនារបស់ព្រះនគរ។ ប្រាសាទបាយ័នមានទីតាំងនៅដាច់ចេញពីប្រាសាទនានានៃបរិវេណអង្គរ។
ប្រសាទតាកែវ
ប្រាសាទនេះគឺជាលទ្ធផលផ្លែផ្កាមួយ ក្រោមការខិតខំប្រឹងប្រែងរបស់ព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងជារាងសាជីដែលមាន៥ដំនាក់ និងមានកំពស់២០ម៉ែត្រប៉ុន្តែជាអកុសលប្រាសាទតាកែវមួយនេះមិនបានសាងសង់រួចរាល់ជាស្ថាពរនោះទេ។
ស្រះស្រង់
ស្រះស្រង់គឺជា ស្រះមួយដែលសាងសង់សំរាប់ព្រះរាជា និងមានទីតាំងនៅទល់មុខខ្លោងទ្វារខាងកើតនៃប្រាសាទបន្ទាយក្តី។ បើតាមដឹង ស្រះនេះគឺជាកន្លែងសំរាប់ព្រះរាជាស្រង់ទឹក។
ប្រាសាទបាពូន
ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ និងជាស្ថាបត្យកម្មដែលទ្រុឌទ្រោមជាងគេក្នុងចំនោមប្រាសាទនៅបរិវេណអង្គរ។ វាគឺជាប្រាសាទដែលបង្ហាញពីភាពដ៏សម្បើមអស្ចារ្យមួយក្នុងចំនោមប្រាសាទចាស់ៗដែលនៅសេសសល់។ ប្រាសាទភ្នំមួយនេះគឺសាងសង់ឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ តែចំពោះរូបចំលាក់ជាច្រើនត្រូវបានគេមើលឃើញថា បានបង្ហាញពីហេតុការណ៍ចម្បាំងរបស់ព្រះវិស្ណុ។ ហើយប្រាសាទនេះត្រូវបានគេកំពុងស្ថាបនាអោយដូចដើមឡើងវិញផងដែរ។
ប្រាសាទប្រែរូប
ប្រាសាទនេះសាងសង់ឡើងនៅក្នុងសតវត្សទី១០ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២។ នៅក្នុងការស្ថាបនានេះយើងអាចឃើញបន្ទប់ធំវែងៗ ដែលជាបន្ទប់យ៉ាងសាមញ្ញបំផុតជាមួយនឹងច្រកចូលតូចៗបន្តបន្ទាប់ជាច្រើន។ ប្រែរូបគឺមានន័យថាក្រលាខ្លួនហើយប្រជាជនខ្មែរមានជំនឿថា ប្រាសាទនេះគឺជាបូជនីយដ្ឋានសំរាប់បញ្ចុះសព។
ប្រាសាទមេបុណ្យខាងកើត
បានសាងសង់ឡើងនៅសតវត្សទី១០ផងដែរដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២។ ប្រាសាទនេះស្ថិតនៅលើកូនកោះតូចមួយនៅចំកណ្តាលភាគខាងកើតបារាយណ៍។ ហើយមានលក្ខណៈជាប្រាសាទភ្នំ តែយើងអាចទៅកាន់កោះនោះបានតែដោយសារទូកប៉ុណ្ណោះ។ ដោយយោងទៅលើសិលាចារឹកដែលនៅជិតៗនោះ យើងអាចសន្និដ្ឋានបានថាព្រះបាទរាជេន្ទ្រវរ្ម័នទី២សាងសង់ប្រាសាទនេះឡើងដើម្បីឧទ្ទិសដល់ព្រះមាតាបិតារបស់ព្រះអង្គ។
ខេត្តសៀមរាបនៅមុនសម័យអង្គរ
អ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យា និងបុរាណវិទ្យាជាច្រើន បានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាប អង្គរបានចាប់ផ្តើមឡើងនៅ ឆ្នាំ៨០២ នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ក្រោយពី ព្រះមហាក្សត្រអង្គនេះបានយាងមកពី ប្រទេសជ្វានៅឆ្នាំ៨០០ នៃគ្រិស្តសករាជ។ តាមឯកសារខាងលើបានឲ្យដឹងថា សេ្តចជ័យវរ្ម័នទី២ កាលក្នុងដំណាក់កាលទី២ ទ្រង់គង់នៅ ទីក្រុងឥន្រ្ទបុរៈ នៅ ខេត្តកំពង់ចាម បន្ទាប់មកគង់នៅលើ ភ្នំគូលែន និង ចុងក្រោយបំផុតទ្រង់គង់នៅ ទីក្រុងមារីមារាល័យឬ ទីក្រុងរលួស ដែលជារាជធានីដើមនា សម័យអង្គរ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងថា វប្បធម៌អង្គរបានផ្តើមឡើង នៅក្នុងឆ្នាំ៨០២ នៃគ្រិស្តសករាជ គឺនៅពេលដែល ព្រះបាទជ័យវរ្ម័នទី២ បានអភិសេកជាព្រះមហាក្សត្រ នៅលើ ភ្នំគូលែន។ ការអភិសេករបស់ទ្រង់ គឺឈរលើមូលដ្ឋាន នៃពិធីទេវរាជ ដែលបានផ្តល់ ចំពោះ ព្រះអង្គនូវ មហិទ្ធិប្ញទ្ធិ ដើម្បីធ្វើការ បង្រួបបង្រួមជាតិ ។ ការអះអាងបានបង្អាញឲ្យដឹងទៀតថា វប្បធម៌សម័យបុរេអង្គរ(មុនអង្គរ)គឺ ឯកសារ មួយចំនួនបាន ផែ្អកតាមកំណត់ហេតុ ចិន។ ឯកសាររបស់គេបាន សំអាងលើកំណត់ត្រាផង និង ស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង ។ ឯព្រឹត្តិការណ៍ ដែលគួរឲ្យកត់សម្គាល់ ជាខ្លាំងមួយទៀត គឺក្នុងអំឡុង សម័យចេនឡា នៅលើទឹកដីបវរនៃ ខេត្តសៀមរាបអង្គរ។ កំណត់ហេតុ ចិនបានឲ្យដឹងថា ទីក្រុងដំបូងបំផុត នៅខេត្តសៀមរាបមានឈ្មោះថា "នគរគម្ពីរ" ដែលសិ្ថតនៅរវាងបារាយណ៍ខាងលិច និងបារាយណ៍ខាងកើតនៃ តំបន់សៀមរាបអង្គរ។ សេ្តចខែ្មរដែលសោយរាជ្យសម្បត្តិនៅ នគរគម្ពីរនេះគឺ ព្រះបាទចន្រ្ទវរ្ម័ន ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងបនែ្ថមទៀតថា កាលពីសម័យបុរេអង្គរនាអំឡុងឆ្នា៨០២ នេះ សេដ្ឋកិច្ច និង បរិយាកា សង្គមរបស់ តំបន់សៀមរាបអង្គរ មានការវិវឌ្ឍន៍ជាវិជ្ជមាន។ គេបានឃើញមានការរៀបចំដែនដី ឬនគរូបនីយកម្មដែនដីក្នុង តំបន់នីមួយៗនៃខេត្តនេះ យ៉ាងច្បាស់លាស់ទៅហើយ ចាប់តាំងពី ចុងសតវត្សរ៍ទី៦ នៃដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។ ជនជាតិខែ្មរក្រោមការដឹកនាំរបស់ ព្រះមហាក្សត្រ និង ពួកព្រាហ្មបុរោហិត បានចាប់ផ្តើម គម្រោងការសាងសង់ ប្រាសាទឥដ្ឋដំបូងបង្អស់ជាច្រើនមានជាអាទិ ប្រាសាទព្រៃកេ្មង ប្រាសាទពោធិ ប្រាសាទគោកតាសៀន ប្រាសាទវត្តខ្នាត និងប្រាសាទព្រៃប្រាសាទជាដើម។ រីឯវិស័យសង្គមកិច្ចវិញ គេបានដឹងថា បុព្វការីជនខែ្មរ ចូលចិត្តកសាងទីលំនៅរបស់ខ្លួននៅកែ្បរៗ ទនេ្លសាបកែ្បរអូរ ស្ទឹងធម្មជាតិជាដើម។ ការកសាងប្រាសាទក៏ដូច្នោះដែរ គឺបុព្វការីជនខែ្មរតែងតែជ្រើសរើស រកទីតាំងណាខ្ពស់មិនលិចទឹក នៅរដូវវស្សា គំនិតរបស់ខែ្មរក្នុងការជ្រើសរើសទីតាំងខ្ពស់ សម្រាប់ការកសាងសំណង់ផេ្សងៗ ជាប្រយោជន៍រួម គឺនៅតែបន្តរហូតមកទល់សព្វថៃ្ងនេះ [២]។
Labels: គ្រឹះសេដ្ឋកិច្ចខែ្មរសម័យអង្គរ
0 Comments:
Post a Comment