Saturday, August 30, 2008
តាំងេពីយូរលង់មកហើយមនុស្សនិងសត្វតែង តែរស់នៅដោ 
យផ្សារភ្ជាប់ជាមូយធម្មជាតិ។ ម៉ោ្លះហើយទំនាក់ទំនងរវាង 
មនុស្សនិងសត្វតែងជះឥទ្ឋិពលដល់គ្នាទៅវិញមក។រហួត 
មកដល់សព្វថៃ្ងនេះវត្តមានសត្វនៅទីកនែ្លងណាសសមែ្រក 
សត្វ រាត្រីចរមានប្រផ្នូលយ៉ាងណានោះក៌នៅតែមានមនុស្ស 
ខែ្មរជឿនិងយកចិត្តទុកដាក់ជាពិសេសនៅឡើយ។បន្ទាប់ទៅ 
នេះយើងខ្ងុំសួមលើកយកបាតុភួតមួយចំនួនមកបង្ហាញជួន 
ដើម្បីជ្រាបនិងទុកជាការយល់ដឺងខ្លះៗ អំពីជំនឿរបស់ខែ្មរពីបុរាណៗ 
ជំនឿខែ្មរជាមួយនិងសត្វយំ 
ខែ្មរយើងធ្លាប់ជឿថាខែ្លងស្រាកមៀមលលកខោ្មចសុទ្ទសឹងជាអ្នក 
បំរើឬជាអ្នកនាំសាររបស់ខោ្មចព្រាយបិសាច។សម្រែកសត្វទាំង 
នេះនៅពេលយប់ច្រើនតែធើ្វអោយមនុស្សខ្លាច ជាពិសេសកែ្មង 
មានការខ្លាចចំពោះវា គេធ្លាប់ចំណាំថាបើកាលណាខែ្លងស្រាកទំ 
យំនៅលើដំបូលផ្ទះណាឬក៌ទំនៅលើមែកឈើជិតផ្ទះណា 
មនុស្សក្នុងផ្ទះ នោះនឺងឈឺធ្ងន់ឬនិងមានមនុស្សស្លាប់ផងដែរ 
ឈ្លូសចូលស្រុក 
ឈ្លូសជាសត្វព្រៃផ្លាងបំផុត។តាមចរិតធម្មជាតិរបស់វាវាខ្លាច 
មនុស្សខ្លាចស្រុកភូមិណាស់ហើយ មិនងាយនឺងហាន ដើរមក 
កាន់ទីជិតៗលំនៅរបស់មនុស្សឡើយៗប៉ុនែ្តដោយចៃដន្យប្រ 
សិនបើរត់ចួលមកក្នុងភូមិទោះរត់កាត់ទទឺងភូមិ ឬបណោ្តយ 
ភូមិក្តីទោះរត់់ឆ្លងផុតរួចខ្លួនក្តីទោះត្រូវអ្នកស្រុកវាយសម្លាប់ 
បានក្តី ចាស់បុរាណតែងតែទស្សន៏ទាយថាស្រុកភូមិនោះនឺង 
កើតមានវបត្តិចលាចលភ័យភិតឬមាន ហេតុឧបទ្រព្យចង្រៃ 
បែបណាមួយកើតឡើងជាមិនខាន ដូចជាឈ្លោះទាស់ទែង 
បែកបាក់សមគី្កគ្នាមាន ភិតភ័យត្រូវឃ្លាតចាកចោល 
ស្រុកភូមិឬមានកើតហេតុចង្រៃផេ្សងៗទៀត៕ 
អំពិលអំពែកចួលផ្ទះ 
អំពិលអំពែកជាសត្វដង្កូវម្យ៉ាងមានជាតិហ្វូសហ្វ័រភ្លឺភែ្លកៗនៅ 
ត្រង់ពោះរបស់វា។នៅពេសយប់ជាពិសេសនៅរដូវស្សាដែលមាន 
ភ្លៀងផ្លាក់ជោកជាំអំពិលអំពែកកើតកូនកើតចៅជាច្រើន។ 
លុះពេលព្រលប់មកដល់វាហើរ ព្រោងព្រាតបញ្ចោញ 
ពន្លឺភ្លិបភែ្លតពាសពេញព្រៃឬពាសពេញភូមិ។សត្វអំពិល 
អំពែកចូលចិត្តហើរលេងសប្បាយតាមវាលស្មៅនៅទី 
ធ្លាកែ្បរផ្ទះក្នុងភូមិ។ ប្រការដែលគូរអោយកត់សំគាល់គឺ 
វាកម្រនឹងហើរចួលមកក្នុងផ្ទះណាស់។ ប៉ុនែ្តជាចៃដន្យ 
បើវាហើរចូលក្នុងផ្ទះទោះបីលើឬក្រោយផ្ទះក្តីចាស់ 
បុរាណទាយថា វានាំយកលាភសក្ការះមកឪ្យម្ចាស់ផ្ទះនោះ។ 
ជួនកាលអំពិលអំពែកនៅហើរវីវក់ឆ្វែលចុះឆ្វែលឡើង 
ក្នុងផ្ទះអស់ពេលយ់ាងយូរ។ជូនកាលវាចូលមកតែមួយ 
ភ្លែតក៏ចេញទៅវិញ។ យោលទៅតាមបាតុភូតបែបនេះ 
ទំនាយក៏ទាយតាមនោះដែរគឺថា បើវាចូលមកហើរចុះ 
ហើរឡើងអស់រយះពេលយួរគេជឿ ថានឹងមានលាភធំ 
ណាស់តែបើចូលមកតែមួយ ភ្លែតហើរចេញបាត់ទៅ 
វិញទំនាយទាយថាមា នលាភដែរតែមានមន្តិចបន្តួចប៉ុណោ្ណះ។ 
អ្នកភូមិខ្លះៗនៃខេត្តកំពង់ធំកាលបើឃើញអំពិលអំពែកហើរចូលផ្ទះគេហាមកូនហាមចៅមិបឪ្យចាប់វាលេងឡើយព្រោះគេជឿថា 
បើកាលណាវាងាប់ដោយក្មេងចាប់ដៃធ្ងង់ពេក នោះនឹងនាំឪ្យ 
មានគ្រោះមហ្តរាយវិញ។ គេបង្កាប់កូនចៅឪ្យសូត្រជាបទស្មើៗថា 
អំពិលអំពែកអើយកុំទៅផ្ទះគេគេចាប់គេចងមកផ្ទះ បងបងឪ្យ 
កងពាក់បាក់មួយទៅបងឪ្យមួយទៀត យ៉ាងនេះជាដើម។ 
Labels: មនុស្សនិងសត្វ
 
  




























0 Comments:
Post a Comment