Tuesday, September 2, 2008
គន្លឹះសំរាប់ការអភិវឌន៏មនុស្សគឺត្រូវមើលឃើញពួកគេធ្វើត្រូវ
The key to developing people is to catch them doing something right
ការមើលឃើញមនុស្សធ្វើត្រូវគឺជាគោលគំនិតគ្រប់គ្រងដ៏មានឥទ្ទិពល។ ប៉ុនែ្តជាអកុសលមេដឹកនាំភាគច្រើនបំផុតមានទេពកោសល្យតែទៅលើការមើល ឃើញមនុស្សធ្វើខុស(ចាប់កំហុស)ទៅវិញ។ខ្ញុំតែងតែឪ្យយោបល់ថាមេដឹកនាំគួរ តែចំណាយពេលវេលាយ៉ាងហោចណាស់មួយម៉ោងក្នុងមួយសបា្តហ៏នៅក្នុងការងារ របស់ខ្លួនដើម្បីរកឪ្យឃើញមនុស្សធ្វើត្រូវ។ ប៉ុន្តែសូមរំលឹកថា ដើម្បីសរសើរមនុស្សឪ្យមានប្រសិទ្ឋិភាពវាត្រូវ តែមានលក្ខណះច្បាស់លាស់ពាលគឹត្រូវសរសើរអោយចំមនុស្ស។ គ្រាន់តែដើរចុះដើរឡើង ហើយនិយាយថា (អរគុណចំពោអ្វីគ្រប់យ៉ាង) គឹគ្មានន័យឡើយប្រសិនបើជាអ្នកសរសើរទាំងមនុស្សធ្វើការអន់ និងអ្នកធ្វើការល្អ។ អ្នកធ្វើការងារអន់និងលួចសើចចំអក
ចំពោះពាក្យសម្តីរបស់អ្នកហើយវានឹងធ្វើអោយខូចទឹកចិត្តអ្នកធ្វើការងារល្អ។ ការមើលឃើយមនុស្សធ្វើត្រូវវាផ្តល់ការពេញចិត្តនិងជម្រុញអោយមនុស្សធ្វើការងារបានល្អ។ ប៉ុន្តែសូមចាំថាត្រូវសរសើរភ្លាមៗហើយឪ្យចំគោលដៅនិង នៅទីបំផុតលើកទឹកចិត្តពួកគេអោយបន្តការងារល្អតទៅទឿត។ គោលការណ៍នេះ ក៏នឹងជួយធ្វើឲ្យអ្នកលេចធ្លោភ្លឺចិញ្ចោចក្នុងកិច្ចការគ្រប់គ្រងគ្រួសារផងដែរវាជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការធ្វើឲ្យមានទំនាក់ទំនងទៅវិញទៅមក រវាងអ្នក និងអ្នកនៅក្រោមបង្គាប់ និង ជធានាអះអាងក្នុងចិត្តរបស់អ្នកថាពួកគេត្រូវល្អ។
មនុស្សដែលផ្តល់លទ្ឋផលការងារល្អមានអារម្មណ៍ល្អចំពោះខ្លួនងង
People who produce good results feel good about themselves
នៅក្នុងសៀវភៅ (អ្នកគ្រប់គ្រងមួយនាទី) (one minute Manager)
លោក ស្ពេនស៍រចនសុន និងខិនប្លង់ឆាតបានសរសេរថា (មនុស្សមានអារម្មណ៍ល្អផ្តលលទ្ឋផលការងារល្អ)។
បន្ទាប់ពីរសៀវភៅនោះចេញផ្សាយខ្ងុំបានដឹងថាខ្ងុំកំពុងសង្កត់ធ្ងន់ទៅលើទំនាក់ទំនងមនុស្ស
តាមរបៀបចាស់ ដោយព្យាយាមធ្វើអោយមានអារមណ៍ល្អជាមុន ហើយបន្ទាប់មកសង្ឃឹមថាពួកគេ នឹងផ្តល់លទ្ធផលការងារល្អ។ មោ្លះហើយក៏មានការផ្លាស់ប្តូរការសង្កត់ន័យ នៅពេលយើងសរសេរសៀវភៅក្រោមចំណងជើងថា ការធ្វើអោយអ្នកគ្រប់គ្រងមួយនាទីមានប្រសិទ្ធភាព ។សព្វថ្ងៃនេះ អ្វីដែលក្រមហុនរបស់យើងធ្វើ គឺផ្តោតទៅលើការជួយមនុស្សអោយផ្តល់លទ្ធផលការងារល្អ។ នៅពេលពួកគេផ្តល់លទ្ធផលការងារ ពួកគេមានអារមណ៍ល្អ ព្រោះពួកគេដឹងថា ពូកគេបានធ្វើការងារដ៏ល្អមួយ ហើយមានអ្វីត្រូវបង្ហាញសម្រាប់កិច្ចខិតខំរបស់ពួកគេ។
មេដឹកនាំមានសមត្ថភាពម្នាក់ នឹង ចាត់ទុកការជួយមនុស្សរបស់គេអោយធ្វើការផ្តល់លទ្ធផលល្អតាមមធ្យោបាយពីរជាទិភាព
១ ធ្វើអោយពួកគេដឹងអំពីរអ្វីដែលជាគោលបំណងរបស់ពួកគេ។
២ ធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីគាំទ្រ លើកទឹកចិត្ត និង បង្ហាត់ បង្រៀនពួកគេអោយសម្រេចបំណងទាំងនោះ។ តួនាទីរបស់អ្នកក្នុងនាមជាមេដឹងនាំម្នាក់ សំខាន់ជាងអ្នក នឹង ស្រមៃគិតទៅទៀត។ អ្នកមានឥទ្ធិពលអាចជួយមនុស្សក្រោមបង្គាប់អោយក្លាយទៅជាអ្នកទទួលជោគជ័យបាន។
Labels: បេះដូងមេដឹកនាំ
1 Comment:
Hello bong, Viesna,
that is good blog,,,,,,,,that is nice that you spend some time to write khmer I can say that you must spend along hours to write it, ..
Post a Comment